បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ សិស្សគ្រប់គ្នានឹងត្រូវ បន្តនៅសាកលវិទ្យាល័យ ដើម្បីឈានទៅការ ប្រកបការងារចិញ្ចឹមជីវិតខ្លួនឯងបាន។យ៉ាងណាមិញ ការជ្រើសរើស មុខវិជ្ជារៀននៅ សាកលវិទ្យាល័យ មានផ្នែកជាច្រើន ដែលអាចអោយយើង ពិបាកនឹងរើសមុខវិជ្ជារៀន ។

Image result for របៀបជ្រើសរើស មុខវិជ្ជារៀននៅសាកលវិទ្យាល័យ អោយបានត្រឹមត្រូវ

របៀបរើសយកមុខវិជ្ជាអោយបានត្រឹមត្រូវ៖

១) យកមុខវិជ្ជា ដែលយើងស្រលាញ់ និងមានជំនាញតាំងពីក្មេង ៖ វាងាយស្រួលក្នុងការរៀន ជាជាងការបង្ខំចិត្តតាមឪពុកម្តាយ។ ពេលយើងរៀនចប់ យើងនឹងឆាប់រកការងារ បានរហ័សដោយ សារយើងមានចំនង់ចំនូលចិត្ត និងសមត្ថភាពពីកំណើតក្នុងខ្លួន

Related image


២) ត្រូវគិតថា តើមុខវិជ្ជានេះមានទីផ្សារ ឬអត់ ៖ ប្រសិនបើយើងចេះតែរៀន គ្មានគោលដៅ ហើយមិនដឹងថាមុខវិជ្ជានេះ វាស្របទៅនឹងទីផ្សារ អ្នកនឹងបំផ្លាញអនាគត របស់ខ្លួនឯង យ៉ាងពិតប្រាកដ ពីព្រោះអ្នកគ្មាន ការងារដែលស្របទៅ តាមទីផ្សារនោះទេ

Related image


៣) យកមុខវិជ្ជា ដែលអ្នករៀនពូកែបំផុតនៅវិទ្យាល័យ ៖ ឧទាហរណ៍ អ្នកពូកែខាង គណិតវិទ្យា ទទួលបានចំនាត់ថ្នាក់ល្អជាងគេ ដូច្នេះ អ្នកអាចសិក្សា ខាងវិស្វករ ឬ ក៍ខាងណាដែលទាក់ទៅនឹងគណិតវិទ្យា។ វាជាការល្អបំផុត សំរាប់អ្នកដែលយកមុខវិជ្ជាដែលខ្លួនពូកែបំផុត

Related image


៤) កុំរៀនតាមគ្នា ៖ មានអ្នកខ្លះយល់ថា គេមិនខ្វល់ពីរៀនចេះនោះទេ សំខាន់គេចង់រៀនជុំគ្នាជាមូយមិត្តភក្កិ ។ ទង្វើបែបនេះ ជាការគិតដោយមិនទទួល បានផលប្រយោជន៍ អ្វីទាំងអស់ ខាតទាំងពេលវេលា លុយ និងសំភារៈ

Image result for រៀនមហាវិទ្យាល័យ

៥) ពិគ្រោះជាមួយអ្នកប្រឹក្សា រឺក៍បណ្តា អ្នកមានបទពិសោធល្អៗ ៖ ពួកគេទាំងអស់ អាចបង្ហាញផ្លូវវិជ្ជមានដល់អ្នកបាន ពីព្រោះពួកគាត់មានចំនេះគ្រប់គ្រាន់ អាចដឹកនាំអ្នកអោយជ្រើស មុខវិជ្ជាត្រឹមត្រូវបាន

Image result for រៀនមហាវិទ្យាល័យ


ខាងលើនេះ ជារបៀបទាំង៥ សំរាប់ការជ្រើសយក មុខវិជ្ជាបានត្រឹមត្រូវ។ 

LEAVE A REPLY

Please enter your comment!
Please enter your name here