ប្រិយមិត្តជាច្រើនបានដឹងច្បាស់ហើយថា មកដល់​ពេល​នេះ​ ចំ​នង​ស្នេហ៍​របស់​អ្នកមេម៉ាយ​កូន​មួយ​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​និង​ ​ក​ម្លោះ​សង្ហា​ ​លី​ ​វ៉ា​ហេទ​ ​កាន់តែ​ផ្អែមល្ហែម​មិន​ខុសពី​ប្តី​ប្រពន្ធ​ថ្មោងថ្មីទេ ។ ​មុននឹង​ឈាន​ដល់​ដំណាក់កាល​មួយ​នេះ​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​ធ្លាប់​ដកខ្លួន​ពី​ ​លី​ ​វ៉ា​ហេទ​ ​ជាច្រើន​ដង​ ​។​ ​យ៉ាងណាមិញ អ្នកនាង​​សុខ​ ​សោ​ម៉ា​វត្តី​ ​បាន​រៀបរាប់​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ ជាមួយ​ក​ម្លោះ​សង្ហា​ ​លី​ ​វ៉ា​ហេទ​ ​នៅក្នុង​កម្មវិធី​ ​3​ ​Fun​ ​ជាលើកដំបូង​ថា​ពួក​នាង​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ និង​ស៊ីជម្រៅ​ក្រោយពី​បាន​សម្តែង​រឿង​ ​រួមគ្នា​ជាលើកដំបូង​គឺ​រឿង ​«ខូចចិត្ត​អាជីព»​ ​។​ ​

Image result for សុខ​ ​សោ​ម៉ា​វត្តី​ លី​ ​វ៉ា​ហេទ

សុខ​ ​សោ​ម៉ា​វត្តី​ ​បានឱ្យ​ដឹង​ថា​ដំបូង​ឡើយ​ នាង​​បាន​ព្យាយាមកខ្លួន​ចេញពី​ ​លី​ ​វ៉ា​ហេទ​ ​ជាច្រើន​ដង
ដោយ​សារ​ពួកគេ​មាន​គ​មា្ល​ត​អាយុ​ខុសគ្នា​ច្រើន​ឆ្នាំ រួមជាមួយនឹងការរិះគន់ពីអ្នកដទៃជាច្រើនផងដែរ។ ​យ៉ាងណាក្ដី នាងបានពង្រឹងស្មារតី ហើយគិតថា​រឿង​អ្វី ​ដែល​ត្រូវយក​សម្ដី​របស់​អ្នកដទៃ​ ធំជាង​សេចក្តី​សុខ​ខ្លួនឯង និង ព្រម​បណ្តោយ​ឱ្យ​បាត់បង់​មនុស្ស​ល្អ​ទៅវិញនោះ​ ​?​

Related image

ដោយឡែក អ្នកនាងសុខ​ ​សោ​ម៉ា​វត្តី​ ​បាន​បន្ថែម​ទៀត​ថា​ ក្រោយពី​នាង​បែកបាក់​ជាមួយ​អតីត​ស្វាមី​មក​នាង​បានសម្រេច​ចិត្ត​ថា​នឹង​ទុក​ខ្លួនឯង​ ​ឱ្យ​នៅទំនេរ​ច្រើន​ឆ្នាំ​ ទើប​សម្រេចចិត្ត​គិត​រឿង​នេះ​ ​តែ​ផ្ទុយទៅវិញ​ បេះដូង​របស់​នាង​ក៏​ត្រូវ​​ទទួលយក​ក​ម្លោះ​សង្ហា​ ​លី​ ​វ៉ា​ហេទ​ ​ដែល​មាន​អាយុ​ប្អូន​ខ្លួន​ ដល់ទៅ​ជិត​ ​១០​ ​ឆ្នាំ ​ដោយ​មិនដឹង​ខ្លួន​។ មួយវិញទៀត ហេតុផលដែលនាង​​សម្រេចចិត្ត​ជ្រើស​យក​ ​លី ​វ៉ា​ហេទ​ ​ព្រោះ​លោក​ជា​បុរស​ល្អ​ ​សុភាព​រាបសា​ ​មាន​ទំនួល​ ខុសត្រូវ​ ជាពិសេស​លើកតម្កើង​ និង​ផ្តល់​កិ​ត្ត​យស​ឱ្យ​នាង​គ្រប់ពេល​តែម្តង​ ​។​ ​

Image result for សុខ​ ​សោ​ម៉ា​វត្តី​ លី​ ​វ៉ា​ហេទ

យ៉ាងណាមិញ ថ្មី​ៗ​នេះ​ មានការ​បង្ហើប​ថា​ ​ពួកគេ​នឹងមាន​គម្រោង​ដឹកដៃ​គ្នា ​ចូល​រោងការ​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​ ។ មានការសរសើរ​ថាទោះ សុខ សោម៉ាវត្តី មានអាយុបង លី វ៉ាហេទ ច្រើនឆ្នាំ តែមើលទៅពួកគេសក្តិសមគ្នាខ្លាំង មិនខុសពីគូស្វាមីតារាល្បីៗមួយចំនួន ដូចជា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ឬ អ្នកនាង ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ឡើយ ៕​

ប្រភព៖ ហ្វេសប៊ុក សុខ​សុមាវត្តី

LEAVE A REPLY

Please enter your comment!
Please enter your name here