វីរុស Corona បានផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅទីក្រុង Detroit សហរដ្ឋអាមេរិក ។ វេលាព្រឹកថ្ងៃច័ន្ទនេះ គ្រូពេទ្យជាង ៧០០ នាក់ ដែលធ្វើការនៅក្នុង Henry Ford Health System បានទទួលលទ្ធផលវិជ្ជមាន ពីការធ្វើតេស្តរកជំងឺ COVID-19 ។

douglas henry ford

លោក Douglas គិលានុបដ្ឋាយិការបស់មន្ទីរពេទ្យ
Henry Ford Hospital

គិលានុបដ្ឋាយិកាម្នាក់ ដែលសុំបញ្ចេញឈ្មោះត្រឹម Douglas បានប្រាប់ទៅក្រុមការងារ Business Insider ថា ក្រុមគ្រូពេទ្យដែលនៅផ្នែកជាមួយគាត់ ត្រូវបានគេចាត់តាំងឲប្រយុទ្ធនឹងជំងឺ COVID-19 ទាំងអស់ ដោយសារតែចំនួនករណីនៅតែកើនឡើងឥតឈប់ឈរ ។ គាត់បានប្រាប់ទៀតថា គាត់បារម្ភព្រោះគាត់គិតថាករណីឆ្លងអាចនឹងកើនឡើងដូចទីក្រុង New York (ជាង ៧ មុឺនករណី) ។

henry ford hospital protective equipment

គាត់ក៏បានលើកឡើងថា គ្រូពេទ្យជាច្រើន ត្រូវបានគេបញ្ឈប់ពីការងាររៀងរាល់ថ្ងៃ ព្រោះពួកគេចាប់ផ្ដើមមានរោគសញ្ញា COVID-19 ។ ដោយសារករណីឆ្លងនៅតែកើនឡើង លោក Douglas បាននិយាយថា គ្រូពេទ្យទាំងអស់ បានត្រៀមចិត្តអស់ហើយថា ពួកគាត់នឹងឆ្លងជំងឺនេះ នាថ្ងៃណាមួយជាមិនខាន ប៉ុន្តែអ្វីដែលគ្រប់គ្នាបារម្ភ មិនមែនការឆ្លងជំងឺ COVID-19 នោះទេ អ្វីដែលពួកគាត់បារម្ភនោះគឺ ការចម្លង COVID-19 ពីពួកគាត់ ទៅសមាជិកគ្រួសារ ។

henry ford hospital coronavirus testing

ប្រភព៖ Insider

LEAVE A REPLY

Please enter your comment!
Please enter your name here