វិធីទាំងនេះជួយអ្នកឱ្យដឹងថាមនុស្សស្រីម្នាក់នោះស្រលាញ់អ្នកខ្លាំង

0
302578

មនុស្សស្រី! តែងត្រូវបានគេចាត់ទុកជាប្រភេទមនុស្សដែលពិបាកស្វែងយល់ ជាប្រភេទមនុស្សដែលតែងមានអារម្មណ៍មិនទៀងទាត់…។ មនុស្សប្រុសភាគច្រើនតែងរអ៊ូថា ” ពិបាកណាស់ ” តែប្រសិនបើអ្នកយល់ច្បាស់ពីមនុស្សស្រី នោះអ្នកនឹងយល់ពីជម្រៅចិត្តរបស់មនុស្សស្រី។

Image result for គង់ ចាន់ស្រីមុំ​

១. ស្រឡាញ់អ្នកជាអ្នក
សម័យនេះ មនុស្សស្រីភាគច្រើនតែចាប់អារម្មណ៍ និងសម្លឹងតែបុរសដែលមានទ្រព្យ មានឋានៈ រូបសម្បត្តិស្អាត និង ភាពទាក់ទាញតាមវិធីផ្សេងៗប៉ុណ្ណោះ គេមិនសូវជាចាប់អារម្មណ៍ធាតុពិតរបស់បុរសនោះប៉ុន្មានទេ។ តែចំពោះអ្នកដែលគេស្រឡាញ់អ្នកពិត របស់ក្រៅខ្លួនទាំងអស់នោះ គេលែងខ្វល់ហើយ គេនឹងស្រឡាញ់ពេញចិត្តគ្រប់យ៉ាងដែលអ្នកមាន។

២. មិនបង្កបញ្ហាដែលនាំអ្នកស្មុគស្មាញ
តាមពិត ភាគច្រើនមនុស្សស្រីគួរតែពឹងផ្អែកលើមនុស្សប្រុស តែប្រសិនបើជ្រើសរើសមិនពឹងផ្អែកលើអ្នក បើទោះជានាងកំពុងជួបបញ្ហាប៉ុណ្ណាក៏ដោយ នាងនឹងមិននាំបញ្ហានោះមកឱ្យអ្នកឈឺក្បាលវិលមុខដោយសារនាងទេ ព្រោះនាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អ្នកជាងខ្លួននាងទៅទៀត ។

៣. តែងបារម្ភនិងយកចិត្តទុកដាក់ចំពោះអ្នក
មនុស្សស្រីដែលតែងខ្វាយខ្វល់ពីសុខទុកអ្នក ម្នាក់ហ្នឹងហើយដែលស្រឡាញ់អ្នក ។ ឱ្យតែនាងបានដឹងថា អ្នកកំពុងជួបបញ្ហាណាមួយ បើទោះជាអ្នកកំពុងស្ថិតនៅកំឡុងពេលឈ្លោះគ្នាយ៉ាងណាក៏ដោយ ក៏នាងនៅតែបារម្ភនិងយកចិត្តទុកដាក់ចំពោះអ្នក ។

៤. ចាំគ្រប់យ៉ាងទាក់ទងនឹងអ្នក
រឿងនេះច្រើនតែជាមនុស្សប្រុសតែប៉ុណ្ណោះ ដែលយើងសង្កេតឃើញថា តែងជាអ្នកយកចិត្តទុកដាក់ចំពោះមនុស្សស្រី ។​ តែប្រសិនបើមនុស្សស្រីអាចធ្វើរឿងមួយនេះបាន ច្បាស់ណាស់នាងពិតជាស្រឡាញ់អ្នកខ្លាំង ។

Image result for គង់ ចាន់ស្រីមុំ​

៥. តែងអធ្យាស្រ័យដល់អ្នក
មនុស្សស្រី គឺចិត្តទន់ណាស់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ បើទោះជាពេលខ្លះ អ្នកហួសហេតុដាក់នាងបន្តិចមែន តែនាងនៅតែអាចអធ្យាស្រ័យឱ្យអ្នកបាន នោះហើយដែលគេហៅថាទំហំចិត្តដែលស្រឡាញ់ ។ តែអ្នកមិនត្រូវបណ្តោយឱ្យញឹកញាប់ពេកដែរណា៎ ប្រយ័ត្នគេឆ្អែតចិត្ត គេទៅចោលបាត់ (អ្វីៗមានកំណត់) ។

៦. មិនបោះបង់អ្នក
មិនថាអ្នកស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណា ក៏នាងមិនទៅណាចោលអ្នកដែរ បើទោះជានាងជួយអ្នកមិនបាន ក៏នាងនៅក្បែរ មើលថែ និងចាំផ្តល់កម្លាំងចិត្តឱ្យអ្នកដែរ។

៧. បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអ្នក
នាងនឹងព្យាយាមបង្កើតភាពស្និតស្នាលជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ។ នាងមិនត្រឹមតែចង់ឱ្យអ្នកស្រឡាញ់នាងនោះទេ តែនាងក័៏ចង់មានទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួនអ្នកដែរ។

៨. ផ្តល់ស្នាមញញឹមដល់អ្នក
មិនថានាងកំំពុងជួបនឹងបញ្ហា ឬជាមួយដែលមិនចូលចិត្តលេងយ៉ាងណានោះទេ តែនាងនឹងធ្វើរឿងនេះដើម្បីអ្នក។

ប្រភព ៖ ទសបាកា

LEAVE A REPLY

Please enter your comment!
Please enter your name here