កាកសំណល់អាហារ គឺជាបញ្ហាទូទាំងពិភពលោកដែលមានច្រើនជាង 1/3នៃអាហារដែលអាចរកបាននិងមិនមានស្ថេរភាព។ ដំណឹងល្អគឺថាមានចំណិតសំណល់អាហារមួយចំនួនដែលអាចរក្សាទុកបានដើម្បីបរិភោគដែលមានរសជាតិឆ្ងាញ់ និងអាហារូបត្ថម្ភខ្ពស់។ មនុស្សភាគច្រើនប្រហែលមិនបានដឹងទេថាពងមាន់អាចបំលែងទៅជាម្សៅកាល់ស្យូម សម្បកផ្នែកសនៃ ឪឡឹកក៏អាចញាំបាន ហើយស្លឹកផា្កខាត់ណាអាចយកធ្វើជាស៊ុបដែលឆ្ងាញ់បាន នេះគ្រាន់តែឧទាហរណ៍ខ្លះ នៅមានច្រើនទៀតដែលអាចញាំបាន។

ដូច្នេះខាងក្រោមនេះនឹងបង្ហាញអ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកគិតថាអ្នកមិនអាចបរិភោគប៉ុន្តែតាមពិតគឺអាច ៖

១.សម្បកស៊ុត

HD wallpaper: Egg Shells, Broken, Calcium, eggshell, cracked, brown, no  people | Wallpaper Flare

អ្នកដែលមានកង្វះជាតិកាល់ស្យូមអាចទទួលបាននូវអ្វីដែលពួកគេត្រូវការពីសម្បកស៊ុត ព្រោះវាសំបូរទៅដោយសារធាតុរ៉ែដ៏សំខាន់។ ហើយប្រសិនបើអ្នកពិបាកបរិភោគសម្បកស៊ុត ដំណោះស្រាយគឺអ្នកអាចបំលែងសម្បកស៊ុតអោយទៅជាម្សៅកាល់ស្យូម ដែលអ្នកអាចដាក់ចូលទៅក្នុងម៉ាសុីនក្រឡុកដោយផ្ទាល់ ឬអ្នកអាចបរិភោគលាយចូលក្នុងអាហាររបស់អ្នកក៏បាន។

២.សម្បកផ្នែកសនៃឪឡឹក

What Can Do To Your Health Rinds of Watermelon! - YouTube

ផ្លែឪឡឹកត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលមនុស្សចូលចិត្តជាងគេនារដូវក្តៅ ហើយវាជារឿងធម្មតាទេដែលយើងបោះចោលសម្បករបស់វា។ ការពិតទៅ មនុស្សមួយចំនួននិយាយថាសម្បកផ្នែកសនៃឪឡឹកមានរសជាតិស្រដៀងនឹងត្រសក់ ដូចនេះយើងអាចបរិភោគវាជាអាហារសម្រន់ ឬជាមួយសម្លរក៏បានដែរ។

៣.ស្លឹកផា្កខាត់ណា

Cauliflower | Bejo Corporate

ខាត់ណាមានត្រូវបានជ្រើសរើសសម្រាប់ធ្វើម្ហូបជាពិសេស ដោយសារវាអាចឆ្នៃបានជាម្ហូបច្រើនប្រភេទ ប៉ុន្តែអ្នកពិតជាមិនសូវឃើញមានរូបមន្តម្ហូបណាប្រើស្លឹកផា្កខាត់ណាជាម្ហូបទេ។ វាជាប្រភពដ៏ល្អនៃសារធាតុរ៉ែបេតាការ៉ូទីន ជាតិដែក និងកាល់ស្យូម និងមានរសជាតិឆ្ងាញ់ដូចបន្លែដែរ មិនថាធ្វើស៊ុបដែលមានជីវជាតិ ឬអាហារសម្រន់មានសុខភាពល្អទេ វាជាជម្រើសដ៏ល្អមួយដែលគេតែងតែមើលរំលង។

៤.ផ្កាត្រសក់

How to Cook with Zucchini Blossoms | Epicurious
Crispy Herbed Goat Cheese Stuffed Zucchini Blossoms - Life's Ambrosia

ខណៈពេលដែលផ្កាល្ពៅមានប្រជាប្រិយភាពនៅក្នុងប្រទេសមួយចំនួនដែលបរិភោគផ្កាត្រសក់ ប៉ុន្ដែប្រទេសអ៊ីតាលី ហើយស្ទើតែពិភពលោកទាំងមូលមើលរំលងពួកវា។ វាមានរសជាតិឆ្ងាញ់ណាស់ ហើយស្រួលញាំ បើអាចអ្នកគួរពិចារណាធ្វើម្ហូបបែបអ៊ីតាលីបុរាណជំនួសឱ្យការបោះវាចោល។

៥.សម្បកការ៉ុត

Housewife peels carrot for vegetarian dish, vegetable salad, cooking at  home Stock Video Footage - Storyblocks
Marinated Carrot Salad - Salad Menu

យើងគួរគិតពីរដងមុនពេលដាក់សម្បកការ៉ុតទាំងអស់ចូលក្នុងធុងសំរាម។ តាមពិតវាមានរសជាតិឈ្ងុយឆ្ងាញ់និងសំបូរទៅដោយវីតាមីនសេ។ ហើយវារឹតតែពិសេសបើអ្នកទទួលទានវាជាមួយនឹងប៉ាស្តា។

៦.ស្នូលស្ពៃក្តោប

Purple Cabbage Salad Recipe- Amee's Savory Dish

ស្នូលស្ពៃក្តោប ជារឿយៗត្រូវបានគេចាត់ទុកថាជាសំរាមដោយសារតែវារឹង និងមានរសជាតិជូរបន្តិច។ ប៉ុន្តែបើអ្នកចម្អិនបានត្រឹមត្រូវពួកគេអាចក្លាយជាអាហារដ៏មានឱជារស។ អ្នកអាចលាយវាជាមួយផ្កាខាត់ណាខៀវ ការ៉ុត ឬដំឡូងរួចចម្អិនវារហូតទាល់តែវាទន់ល្មមដើម្បីធ្វើឱ្យកាន់តែមានរសជាតិ។

៧.ដើម និងស្លឹកផ្លែស្ត្រប៊េរី

Download wallpaper 1920x1080 strawberry, berries, basket, red, fresh, ripe  full hd, hdtv, fhd, 1080p hd background

គ្មាននរណាបរិភោគដើម និងស្លឹកផ្លែស្ត្រប៊េរីទេ ប៉ុន្តែយើងមិនដឹងថាពួកគេកំពុងរំលងផ្នែកដែលមានជីវជាតិយ៉ាងខ្លាំងនៃផ្លែឈើនេះ ដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការប្រឆាំងនឹងការរលាកធាតុ cardioprotective និងលក្ខណៈសម្បត្តិប្រព័ន្ធប្រសាទ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិរបស់វាទេ អ្នកគ្រាន់តែក្រឡុកវាជាមួយផ្លែស្ត្រប៊េរី ទាំងអស់ជាមួយគ្នា ហើយអ្នកអាចទទួលទានបានដោយរីករាយ។

៨.សម្បកចេក

Health benefits of banana peels | Daily Family NG

ការបោះចោលសម្បកចេកគឺជារឿងធម្មតាទៅហើយ ប៉ុន្ដែវាពិតជាអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកព្រោះសម្បកចេកសំបូរទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។ គំនិតដ៏ល្អមួយគឺធ្វើសំបកចេក Bacon ជាដំណោះស្រាយដ៏ឈ្ងុយឆ្ងាញ់ដែលសូម្បីតែក្មេងៗក៏ចង់សាកល្បងដែរ។

៩.ផ្លែបឺរពណ៌ត្នោត

Ripe or Rotten: Avocados — The Cooking Blueprint | Avocado, Kochen, Pause

ផ្លែបឺរទុំឬជាំខ្លះមិនត្រូវបានគេទិញនៅផ្សារទំនើបទេ ហើយពួកវាអាចទន់ជាងធម្មតា ប៉ុន្តែវានៅតែអាចបរិភោគបានហើយអាចឆ្នៃជារូបមន្តជាពិសេសអាចធ្វើនំប័រផ្លែបឺរដូសូកូឡាទៀតផង។

១០.សម្បកខ្ទឹមបារាំង

Wait, Can I Substitute Onion Powder for Fresh Onions? | Bon Appétit

សម្បកខ្ទឹមបារាំងមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ហើយទោះបីជាមនុស្សជាច្រើនបានប្រើវារួចហើយដើម្បីស្តុកបន្លែក៏ដោយក៏មានវិធីចំអិនពួកគេដោយមិនចាំបាច់បោះចោលនៅពេលក្រោយ។ ស្ងោវាឱ្យពុះរហូតដល់ទន់ ហើយប្រលាក់ ជាមួយប្រេងអូលីវ រួចលាយវាជាមួយរូបមន្តម្សៅតាមដែលអ្នកចូលចិត្ត ។ ដាក់ខ្ទឹមបារាំង ឬសាច់មាន់ចូលក្នុងសម្បកខ្ទឹមបារាំង ហើយចៀនវា។

តើអ្នកបានសាកល្បងវារួចហើយឬនៅ ? តើអ្នកមានដឹងអាថ៌កំបាំងសំណល់អាហារផ្សេងទៀតដែរឬទេ? ចែករំលែករូបមន្តរបស់អ្នកជាមួយយើង !!!!

ប្រភព ៖​ BRIGHT SIDE

LEAVE A REPLY

Please enter your comment!
Please enter your name here