មកស្គាល់មហាសេដ្ឋីដែលមានបំផុតទាំង១០នៅក្នុងប្រទេសចិន

0
499

ថ្វីត្បិតតែចិនជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានប្រជាជនក្រីក្រច្រើនជាងគេលើលោកក៏ពិតមែន ដោយសារតែសេដ្ឋកិច្ចប្រទេសមួយនេះធំខ្លាំង វាធ្វើអោយអ្នកដែលមានលុយនៅក្នុងប្រទេសនេះក៏មានចំនួនមិនតិចប៉ុន្មានដែរ។

ភាពកាក់កបនៃអាជីវកម្មធ្វើអោយជនជាតិចិនមិនតិចនោះទេដែលបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តិមហាសាលនៅក្នុងពិភពលោក។ ថ្ងៃនេះយើងនឹងមកមើលថា តើបើប្រៀបធៀបនឹងនៅក្នុងប្រទេសចិន នៅឆ្នាំ ២០១៧តើមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តិច្រើនជាងគេទាំង១០នាក់មាននរណាខ្លះ?

១០. លោក Li Shufu មានទ្រព្យសម្បត្តិ១៦.៥ពាន់លានដុល្លារអាមេរិច
លោក Li Shufu គឺជាស្ថាបនិកក្រុម Zhejiang Geely Holding Group Co. Ltd. និងក្រុមហ៊ុនឡានដ៏ល្បីឈ្មោះថា Volvo ។

៩. លោក William Ding មានទ្រព្យសម្បត្តិ១៦.៩ពាន់លានដុល្លារអាមេរិច
លោក William Ding នេះរកបានទ្រព្យសម្បត្តិដ៏មហិមាមកពីក្រុមហ៊ុន NetEase (163.com) ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកឌីជីថលអ៊ីនធឺណែត និងផលិតហ្គេមអនឡាយដ៏ល្បីមួយនៅក្នុងពិភពលោក។

៨. លោក Robin Li មានទ្រព្យសម្បត្តិ១៧.១ពាន់លានដុល្លារអាមេរិច
លោក គឺជាបុគ្គលល្បីមួយរូបនៅក្នុងបណ្តាញសង្គមបច្ចេកវិទ្យា ព្រោះថារូបលោកគឺជាស្ថាបនិកក្រុមហ៊ុនមួយឈ្មោះថា Baidu ដែលក្រុមហ៊ុននេះគឺមានតួនាទីដូចជា google ផងដែរ គ្រាន់តែវាគឺសម្រាប់អោយជនជាតិចិនប្រើប្រាស់ ព្រោះថា google មិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសចិននោះទេ។


៧. លោក He Xiangjian មានទ្រព្យសម្បត្តិពាន់១៨.៧លានដុល្លារអាមេរិច
លោក He Xiangjian គឺជាស្ថាបនិកក្រុមហ៊ុនឈ្មោះថា Midea ដែលវាជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារះដ៏ធំបំផុតនៅក្នុងប្រទេសចិន។


៦. លោក Yang Huiyan មានទ្រព្យសម្បត្តិ២០.៧ពាន់លានដុល្លារអាមេរិច
លោកស្រី Yang Huiyan គឺជាមហាសេដ្ឋីនីស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ លោកស្រីជាអ្នកវិនិយោគខាងវិស័យអចលនទ្រព្យ និងជាភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យមួយយ៉ាងធំនៅក្នុងប្រទេសចិន។


៥. លោក Wang Wei មានទ្រព្យសម្បត្តិ២២.៣ពាន់លានដុល្លារអាមេរិច
លោក Wang Wei គឺជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនមួយដែលមានឈ្មោះថា SF Express ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតទី២នៅក្នុងប្រទេសចិន ដូច្នេះវាគឺមិនមែនជាក្រុមហ៊ុនតូចតាចធម្មតានោះទេ។

៤. លោក Wang Jianlin មានទ្រព្យសម្បត្តិ២៥.២ពាន់លានដុល្លារអាមេរិច
លោក Wang Jianlin គឺជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ខាងវិស័យអចលទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនចាក់ផ្សាយភាពយន្ត និងរោងភាពយន្តធំជាងគេបំផុតក្នុងពិភពលោកមួយផងដែរ។

៣. លោក Jack Ma មានទ្រព្យសម្បត្តិ ៣៨.៦ពាន់លានដុល្លារអាមេរិច
ស្ទើរតែគ្រប់គ្នានៃប្រិយមិត្តអ្នកអានរបស់យើងទៅហើយដែលស្គាល់ពីលោក Jack Ma ។ លោក Jack Ma គឺជាស្ថាបនិកក្រុមហ៊ុនដែលល្បីមួយគឺ Alibaba Group ។


២. លោក Ma Huateng មានទ្រព្យសម្បត្តិ ៣៩ ពាន់លានដុល្លារអាមេរិច
លោក Ma Huateng គឺជាបុគ្គលដែលមានឈ្មោះល្បីល្បាញមួយរូប ពោលគឺដូចជាលោកដែរ ព្រោះលោក គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយយ៉ាងធំគឺ Tencent ដែលក្រុមហ៊ុននេះមានកម្មវិធីដូចជា WeChat ជាដើម។

១. លោកHui Ka Yan មានទ្រព្យសម្បត្តិ ៤២.៥ពាន់លានដុល្លារអាមេរិច
លោក Hui Ka Yanត្រូវបានជាប់ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងប្រទេសចិននាឆ្នាំ ២០១៧នេះ ដោយលោកមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅជុំវិញប្រទេសចិន ដែលភាគច្រើនបំផុតនៅតំបន់សិនជិន និងហុងកុងជាដើម៕

ប្រភព៖ Chinanwes daily



LEAVE A REPLY

Please enter your comment!
Please enter your name here