«ក្លិនកាសាឡង» ជារឿងភាគថៃ ដែលអ្នកគាំទ្រជាច្រើន លើកមកនិយាយសរសើរមិនដាច់ពីមាត់ ព្រោះរឿងនេះមានភាពប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនា។ មួយវិញទៀត បើនិយាយពីការសម្តែងរបស់តួអង្គនីមួយៗវិញ ឃើញថាពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្ពស់គ្រប់ៗគ្នាតែម្តង។ជាក់ស្តែងតួសម្តែង​ ដែលមានអាយុតិចជាងគេ គឺក្មេងស្រី Unda ដែលបានដើរតួជា «បួរកៀង» នៅក្នុងរឿងនេះ ក៏ទទួលបានការសរសើរមិនតិចដែរព្រោះសម្តែងបានល្អខ្លាំង មិនចាញ់តារារៀមច្បងប៉ុន្មានទេ បើទោះជានាង ទើបតែមានវ័យ១៣ឆ្នាំក៏ដោយ។

បើក្រឡេកមកមើលរូបសម្រស់ របស់ក្មេងរូបនេះវិញ ឃើញថាពិតជាស្រស់ស្អាតខ្លាំងណាស់។ ទោះបីជាអាយុតិចពិតមែន ប៉ុន្តែនាងចេះរៀបចំតុបតែងខ្លួន យ៉ាងសមសួន តាមវ័យគូរឲ្យសរសើរ។គួរបញ្ជាក់ផងដែរថា Unda បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីនាងមានអាយុ៥ឆ្នាំមកម៉្លេះ។

ក្រៅពីទេពកោសល្យក្នុងការសម្តែង ក្មេងស្រីរូបនេះថែមទាំងអាចច្រៀងនិងដើរម៉ូតបានយ៉ាងល្អទៀតផង។លើសពីនេះទៅទៀតអ្នកគាំទ្រសង្ឃឹមថា ទៅថ្ងៃមុខUnda នឹងអាចគ្រងតំណែងជាតួឯក ដោយយោងតាមសមត្ថភាព និងរូបសម្រស់ គឺនាងអាចក្តោបឱកាសនេះបានយ៉ាងងាយ៕


LEAVE A REPLY

Please enter your comment!
Please enter your name here