នៅ​យប់​ថ្ងៃ​ទី ៣ ​កក្កដា​កន្លង​ទៅ​បណ្តាញ​សង្គម​ធំៗ ៣ មាន Facebook Instagram និង WhatsApp ​បាន​ជួប​បញ្ហា​ដំណើរការ​មិន​ប្រក្រតី។ ទៅ​មើល​ Facebook ដែល​មាន​អ្នក​ប្រើប្រាស់​ខ្ទង់ ២ ពាន់​លាន​នាក់ ជួន​ពេល​ដែល​ជួប​បញ្ហា​អ្នក​ជំនាញ​និង​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ដល់​ការ​ធ្វើ​ការ​របស់​ប្រព័ន្ធ​សម្គាល់​រូបភាព AI លើ​បណ្តាញ​សង្គម​យក្ស​មួយ​នោះ។

សឹង​គ្រប់​រូបភាព​ទាំង​អស់​កាល​ពី​យប់មិញ មិន​អាច​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​នោះ​ទេ ដោយ​ឡែក​ត្រឹម​លោត​ឃើញ​ផ្ទៃ​ស​និង​ទិន្នន័យ​លម្អិត​មួយ​ចំនួន។ កំហុស​បច្ចេកទេស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ដឹង​ថា​រាល់​រូបភាព​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាំង​អស់ Facebook ​បាន​ប្រើប្រាស់ AI ​ក្នុង​ការ​សម្គាល់​ថា​ក្នុង​រូបភាព​នោះ​មាន​អ្វី​ខ្លះ។
ជាក់ស្តែង​ប្រសិន​អ្នក​បង្ហោះ​រូបភាព​ទាក់ទិន​នឹង​ផ្កា AI ​អាច​ស្កេន​ដឹង​ភ្លាម​និង​រក្សា​ទិន្នន័យ​នោះ​ទុក​កំណត់​ជា​ពាក្យ​ថា ‘Flower’ ហើយ​ក៏​អាច​សម្គាល់​ដឹង​គ្រប់​សកម្មភាព​រាំ ច្រៀង ឈរ អង្គុយ​ទាំង​អស់​ដែល​មាន​ក្នុង​រូបភាព រហូត​កុំ​ថា​ឡើយ​សូម្បី​តែ​ការ​រាប់​ដល់​ចំនួន​មនុស្ស​ក្នុង​រូប​នោះ​ទៀត​ផង។
ចំណុច​ពិសេស​នៃ​ដំណើរការ AI បែប​នេះ ​តាម​ការ​បង្ហើប​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​នោះ​អាច​ជា​ការ​គេង​ប្រយោជន៍​ដ៏​សំខាន់​មួយ​ជួយ​ឲ្យ​ក្រុមហ៊ុន Facebook អាច​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដល់​អ្នក​ប្រើប្រាស់ចំគោលដៅ ដោយ​ Facebook អាច​ដឹង​រឿងរ៉ាវ​សំខាន់​ជា​ច្រើន​ពី​អ្នក មិន​ថា​ប្រភេទ​សត្វ​ចិញ្ចឹម ទម្លាប់ ឬ​ទី​កន្លែង​កម្សាន្ត​ដែល​អ្នក​បាន​ទៅ​ជា​ដើម។


ប្រភព៖ theverge

LEAVE A REPLY

Please enter your comment!
Please enter your name here