មនុស្ស​យើង​ម្នាក់​ៗ​មានចំណង់ចំណូលចិត្តលើប្រភេទសត្វខុសៗគ្នា អ្នកខ្លះចូលចិត្តសត្វឆ្កែ និងឆ្មា ក៏​ស្រួលបានលេងនឹងវា ព្រោះវានៅសឹងគ្រប់ទីកន្លែង ចំនែកអ្នកដែលចូលចិត្តសត្វត្រី ឥឡូវនេះអ្នកក៏​មាន​កន្លែង​អាច​បោះ​ចំណី​ឲ្យពួកវាបានយ៉ាងរីករាយផងដែរ ការឲ្យចំណីត្រីជាការកំសាន្តមួយផងដែរ ដែឡអាចជួយបំបាត់ភាពតានតឹងនិងមានចិត្តជ្រះថ្លា។

  អាងត្រីនៅ​ Institute of Foreign Languages (IFL)

ពេលអ្នកជិះដល់IFL អ្នកនឹងឃើញស្ពានថ្មមួយដែលគួរឲ្យទាក់ទាញ ហើយនៅពីក្រោមស្ពាននោះ គឺមានអាងត្រី២ជាប់គ្នាតែម្ដង។ បើអ្នកចង់បោះចំនីត្រី អ្នកអាចរកទិញបាននៅខាងក្រោមអាគារ E តែបើគ្រាន់តែចង់អង្គុយកំសាន្ដអារម្មណ៍ មើលទេសភាព ក៏បាន។ បើបានទៅពេលព្រឹកព្រលឹមនឹងបានឃើញផ្កាព្រលឹតរីកស្កុះស្កាយ សម្រាប់អ្នកចូលចិត្តពណ៌ផ្កាឈូកដឹងតែត្រូវចិត្តស្ដូកតែម្ដង ហើយបើទៅពេលល្ងាចក៏ល្អ ព្រោះមាននិស្សិតទៅអង្គុយជជែកគ្នាលេងជាច្រើន ជាមួយនឹងបរិយាកាសបរិសុទ្ធ និង មនោរម​កប់សារីតែម្ដង។​ 

អាងត្រីនៅសារៈមន្ទីរជាតិ

ពេលខ្លះទៅសារៈមន្ទីរជាញឹកញាប់ដែរ តែចេះតែជ្រួលជ្រាបនឹងចម្លាក់ និងវត្ថុបុរាណពេក ទើបភ្លេចចាប់អារម្មណ៍ថានៅទីនោះក៏​មានអាងត្រីដ៏ធំ និងស្រស់ស្អាតមួយដែរ។ បើចង់បោះចំណីត្រី ក៏ អាចរកទិញបាននៅតូបលក់ភេសជ្ជៈជិតអាងត្រីនោះតែម្តង។

មិន​ចាំបាច់អីតែអ្នកចូលចិត្តត្រី ទើប​អាច​ទៅបោះចំណីត្រីបាន​នោះទេ ប៉ុន្តែ សម្រាប់អ្នក​ដែល​កំពុង តែមាន​អារម្មណ៍​មិន​សប្បាយចិត្ត ឬស្ត្រេសខ្លាំង អ្នកក៏​អាចមករងាប់អារម្មណ៍នៅអាងត្រី ក៏​មានប្រសិទ្ធភាពដែរ 

LEAVE A REPLY

Please enter your comment!
Please enter your name here