ព្រះសង្ឃព្រះនាម លោកតា ស៊ុច, តារាចម្រៀងលោក ខុង ឃុយ និងតារាចម្រៀងអ្នកនាង ចេន សាយចៃ មានស្រុកកំណើតនៅខេត្តសុរិន្ទ ប្រទេសថៃ ហើយពួកគាត់ទាំង៣នេះ ខិតខំប្រឹងប្រែងច្រើនណាស់ក្នុងការរក្សានូវភាសាខ្មែរ បទចម្រៀងខ្មែរ ប្រពៃណីខ្មែរ អោយស្ថិតថេរនៅលើទឹកដីសុរិន្ទ ខ្លាចកូនខ្មែរជំនាន់ក្រោយដែលកើតនៅទីនោះបំភ្លេចភាសាខ្មែរ ចូលចិត្តនិយាយថៃច្រើនជាងនិយាយខ្មែរ។

Image result for តារាល្បី​ និងព្រះសង្ឃខ្មែរសុរិន្ទ ៣រូប ប្រឹងប្រែងថែរក្សាភាសា និងប្រពៃណីខ្មែរ នៅទឹកដីថៃខ្លាំងណាស់

ទោះជាពាក្យពេជ្រភាសាខ្មែរត្រង់កន្លែងខ្លះគាត់និយាយមិនច្បាស់ ពាក្យខ្លះគាត់មិនចេះ តែគាត់ព្យាយាមនិយាយ ព្យាយាមរក្សាភាសាដើមអោយគង់វង្សនៅលើទឹកដីសុរិន លោកតា ស៑ុច លោកបានព្យាយាមស្នើទៅរដ្ឋាភិបាលថៃដើម្បីបង្កើតវិទ្យុផ្សាយជាភាសាខ្មែរនៅខេត្តសុរិន ដំបូងថៃគេមិនព្រមទេ តែព្រះអង្គព្យាយាមតស៊ូពន្យល់គេ រហូតរដ្ឋាភិបាលថៃគេព្រមអោយបង្កើត ។


LEAVE A REPLY

Please enter your comment!
Please enter your name here