​ជារឿងគួរឱ្យកោតសរសើរ ​និងយកតម្រាប់តាម ​ដែល  ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប ​មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ  តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។

Scren

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea  Arivuth  បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក  ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai  នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។

69400244_2295457980714721_8592651399332888576_n

ដោយ ​« ហាងតាម៉ាប់ស្លាបមាន់ក្រឡុក ​» ​មិនត្រឹមតែមានផ្តល់ជូននំប៉័ងសប្បុរធម៌ជូនជនក្រីក្រដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃនោះឡើយ ​ជាក់ស្តែងហាងសប្បុរសធម៌មួយនេះបានធ្វើកិច្ចការសង្គមជាច្រើនកន្លងមកដូចជា កម្មវិធីសប្បុរសធម៌ដែលមានការពិពណ៌គំនូរ ព្រមទាំងការលក់ អាហារ និង ភេសជ្ជៈ សម្រាប់ ជួយឧបត្ថម្ភជនរងគ្រោះដែលផ្ទុះហ្គាស នៅក្នុងក្រុងសៀមរាប និង ក្មេងៗដែលនៅជនបទ ដោយមានការសហការពី ក្រុមការងារសប្បុរសធម៌។

69646526_2361574817415474_7866941147673788416_n

គួរឱ្យដឹងផងដែរថា « ហាងតាម៉ាប់ស្លាបមាន់ក្រឡុក ​» ​មានទីតាំងទល់មុខសាលារៀនវិទ្យាល័យអង្គរ ខេត្តសៀមរាប មានលក់អាហារសម្រន់ច្រើនប្រភេទដូចជាស្លាប់មាន់ក្រឡុក  ប្រហិតសាច់គោ ​ផ្សិតបំពង ​តៅហ៊ូ ដំលូងក្រឡុក​​មីកំប៉ុង ​រួមទាំងអាហារ ​និងភេសជ្ជៈជាច្រើនមុខទៀតផង៕

ប្រភព៖ ក្នុងស្រុក

LEAVE A REPLY

Please enter your comment!
Please enter your name here